Skip to main content

Emergency Rental Assistance Khmer

Emergency Rental Assistance program for Washington County renters.
News article
Release date: 10/01/2021
Sponsored by: County Administrative Office

បទបញ្ជាពន្យាការការពារអ្នកជួលរយៈពេលពី៦០ថ្ងៃទៅ៩០ថ្ងៃ។

 

នៅថ្ងៃអង្គារទី ២១ ខែកញ្ញាឆ្នាំ ២០២១ ក្រុមប្រឹក្សាគណៈកម្មាធិការខោនធី(ស្រុក/ខ័ណ្ឌ)វ៉ាស៊ីនតោនបានអនុម័តដោយការបោះឆ្នោតជាឯកច្ឆ័ន្ទនូវបទបញ្ជាជាបន្ទាន់ លេខ៨៨០ ដែលនឹងពន្យារពេលការពារអ្នកជួលរយៈពេលពី ៦០ថ្ងៃទៅ ៩០ថ្ងៃ យោងតាមព្រឹទ្ធសភាច្បាប់លេខ ២៧៨ (២០២១) ។ ការកំណត់នេះមានប្រសិទ្ធភាពចាប់ពីពេលនេះតទៅ។

ជាមួយនឹងការអនុម័តបទបញ្ជារបស់ខោនធី(ស្រុក/ខ័ណ្ឌ)វ៉ាស៊ីនតោននេះ អ្នកជួលផ្ទះនឹងមានរយៈពេល ៩០ថ្ងៃជាជាងតែ៦០ថ្ងៃ ក្នុងការការពារពីការបណ្តេញចេញបន្ទាប់ពីអ្នកជួលផ្ទះបង្ហាញភស្តុតាងដល់ម្ចាស់ផ្ទះអំពីការស្នើសុំជំនួយក្នុងការជួល។ នៅពេលដែលពាក្យសុំត្រូវបានបំពេញ អ្នកជួលផ្ទះនឹងទទួលបានសេចក្តីជូនដំណឹងថាពាក្យសុំត្រូវបានអនុញ្ញាតទទួលសិទ្ឋ។ អ្នកជួលផ្ទះ អាចប្រើការបញ្ជាក់នេះជាមួយម្ចាស់ផ្ទះដើម្បីការពារពីការបណ្តេញចេញដោយសារមិនបានបង់ថ្លៃជួលផ្ទះរយៈពេល ៩០ ថ្ងៃបន្ថែមប្រសិនបើពួកគេរស់នៅក្នុងតំបន់ដែលមិនរាប់បញ្ចូលនៃខោនធី(ស្រុក/ខ័ណ្ឌ)វ៉ាស៊ីនតោន និង ៦០ ថ្ងៃប្រសិនបើពួកគេរស់នៅក្នុងតំបន់ផ្សេងទៀតដែលរួមបញ្ចូលនៃខោន ធី(ស្រុក/ខ័ណ្ឌ)។

ដើម្បីជួយក្នុងការស្វែងយល់អំពីព្រំដែនកំណត់នេះ យុត្តាធិការបុគ្គលិកខោនធី (ស្រុក/ខ័ណ្ឌ) នឹងបង្កើតផែនទីដើម្បីបញ្ជាក់ពីសិទ្ធិទទួលបានសម្រាប់ការពន្យារពេល ៩០ថ្ងៃ។ សូមពិនិត្យមើលតាមទំព័រនេះឱ្យបានញឹកញាប់ដើម្បីចូលមើលលក្ខណៈនៃ

ផែនទី។

លោកស្រីខាសរីន ហ៊ែរីងតុន ប្រធានក្រុមប្រឹក្សាគណៈកម្មាធិការខោនធី (ស្រុក/ខ័ណ្ឌ)បានមានប្រសាសន៍ថា“ជំងឺរាតត្បាតនេះបានគំរាមកំហែងមិនត្រឹមតែសុខភាពសហគមន៍របស់យើងប៉ុណ្ណោះទេ ថែមទាំងស្ថានភាពសេដ្ឋកិច្ចរបស់យើងផងដែរ ហើយផលប៉ះពាល់ទាំងពីរនេះមានប្រវត្តិជាច្រើនជំនាន់មកហើយដែលវាមិនសមាមាត្រចំពោះអ្នកដែលក្រីក្រឡើយ។ យើងដឹងថា ៤០ ភាគរយនៃបន្ទប់ជួលស្ថិតនៅក្នុងតំបន់ដែលមិនរួមបញ្ចូលក្នុងតំបន់វ៉ាស៊ីនតោនខោនធី (ស្រុក/ខ័ណ្ឌ) ការពន្យាដែលបានអនុញ្ញាតដោយរដ្ឋនេះ នឹងផ្តល់ឱ្យមនុស្សរាប់ពាន់នាក់នៅក្នុងសហគមន៍របស់យើងនូវការស្នាក់នៅក្នុងផ្ទះរបស់ពួកគេខណៈពេលដែលយើងផ្តល់ពេលវេលាឱ្យសេដ្ឋកិច្ចក្នុងតំបន់របស់យើង

ដើ ម្បីបង្កើតការងារដែលត្រូវការនិងកំណត់អត្តសញ្ញាណ អំពីប្រភពចំណូលផ្សេងទៀត” ។

នៅខែសីហាតុលាការកំពូលអាមេរិកបានលប់ការពន្យារពេលនៃការបណ្តេញចេញដែលការិយាល័យសហព័ន្ធបានដាក់ឱ្យដំណើរការតាមការស្នើដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺអាមេរិក (CDC) ដែលបណ្តាលឱ្យអ្នកជួលមួយចំនួននៅខោនធី(ស្រុក/ខ័ណ្ឌ) វ៉ាស៊ីនតោនប្រឈមនឹងការបណ្តេញចេញ។ បញ្ហាប្រឈមផ្សេងទៀតរួមមានការកកស្ទះនៃការដាក់ពាក្យនៅស្ថាប័នរដ្ឋនិងខោនធី(ស្រុក/ខ័ណ្ឌ) ចំពោះការទូទាត់ប្រាក់ជំនួយក្នុងការដោះស្រាយ បរិមាណបុគ្គលិក ក៏ដូចជាគម្លាតនៃពូជសាសន៍ដែលត្រូវបានបង្ហាញក្នុងពេលមានរោគរាតត្បាតនេះ។

អង្គការសកម្មភាពសហគមន៍ខោនធី(ស្រុក/ខ័ណ្ឌ) វ៉ាស៊ីនតោនបាននិងកំពុងធ្វើការជាមួយទីភ្នាក់ងារសុខភាពសាធារណៈ ទៅតាមវប្បធម៌និមួយៗ ដើម្បីបម្រើលើការដាក់ពាក្យស្នើសុំ។ ការពង្រីកកិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងត្រូវបានលើកយកមកសិក្សាស្វែងយល់។ សម្រាប់ព័ត៌មានអំពីជំនួយជាបន្ទាន់ក្នុងការជួលនិងធនធានផ្សេងទៀតសូមចូលទៅកាន់គេហទំព័រ www.co.washington.or.us/Housing/  ឬទាក់ទង ២-១-១ តាមអ៊ីនធឺណិតតាមគេហទំព័រ www.211info.org ឬតាមទូរស័ព្ទលេខ ២-១-១ ។

ក្នុងការអនុម័តបទបញ្ជានេះក្រុមប្រឹក្សាភិបាលបានដើរតួជាគណៈកម្មាធិការខោនធី (ស្រុក/ខ័ណ្ឌ) មិនមែនជាអាជ្ញាធរសុខាភិបាលក្នុងតំបន់ទេ។ ដូច្នេះបទបញ្ជានេះអនុវត្តតែនៅក្នុងតំបន់ដែលមិនមានការរួមបញ្ចូលនៃស្រុកប៉ុណ្ណោះ។ ទីក្រុងអាចអនុម័តបទ

បញ្ជាស្រដៀងគ្នានេះ ដើម្បីការពារប្រជាពលរដ្ឋរបស់ពួកគេនៅក្នុងតំបន់ដែលបានរាប់បញ្ចូល។

យើងលើកទឹកចិត្តអ្នករស់នៅក្នុងខោនធី(ស្រុក/ខ័ណ្ឌ) ឱ្យដាក់ពាក្យសុំកម្មវិធីជំនួយជាបន្ទាន់ក្នុងការជួល។ ដើម្បីស្វែងយល់បន្ថែមអំពីរបៀបដាក់ពាក្យសុំជំនួយនេះ សូមចូលទៅគេហទំព័រនេះ https://www.co.washington.or.us/Housing/COVID-19/index.cfm ឬចូលទៅកាន់គេហទំព័រសហគមន៍សកម្មភាពដើម្បីទទួលបានជំនួយក្នុងការដាក់ស្នើ កម្មវិធីជំនួយជាបន្ទាន់ក្នុងការជួល https://caowash.org/programs/housing-stability/renter-support.html

Media Contact:

Silvia Pereida
15033070932
[email protected]
Back to top